Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាប ព្រោះ​តែ​ពាក្យ​សម្ដី គឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេ ប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 (ប៉ុន្តែ គ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប ដោយ​ដាក់​បណ្ដាសា ដល់​ជីវិត​គេ​ឡើយ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 (ប៉ុន្តែគ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប ដោយ​ដាក់​បណ្តាសា ដល់​ជីវិត​គេ​ឡើយ)

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាប ព្រោះ​តែ​ពាក្យ​សំដី គឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេ ប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 31:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​ចម្រុង‌ចម្រើន ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសា ផ្ទះ​របស់​គេ​ថា:


ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ


កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។


កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​បូជា‌ចារ្យ*​ថា​អ្នក​បាន​បន់​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក ហើយ​ព្រះអង្គ​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះអង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។


ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។


អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។


កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម