Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើង ឆេះ​រាល‌ដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស ហើយ​អាច​ឆេះ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នោះ​ជា​ភ្លើង​ដែល​ឆេះ​បន្សុស រហូត​ដល់​ស្ថាន​វិនាស ហើយ​នឹង​រំលើង​អស់​ទាំង​ផល​ចម្រើន​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​ជា​ភ្លើង​ដែល​ឆេះ​បន្សុស​រហូត​ដល់​ស្ថាន​វិនាស ហើយ​នឹង​រំលើង​អស់​ទាំង​ផល​ចំរើន​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើង ឆេះ​រាល‌ដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស ហើយ​អាច​ឆេះ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។

សូមមើលជំពូក ចម្លង




យ៉ូប 31:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេ ហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។


នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ពិរោធ ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ត្រូវ​អ្នក​ដទៃ​រឹប​អូស​យក​ទៅ​អស់។


ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។


នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វី សូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផល ហើយ​រម្លើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។


ព្រះ‌អម្ចាស់​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។


តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល?


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។


សូម​បងប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។


កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបា‌ដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម