Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំ ពេល​ខ្ញុំ​ងើប​ឈរ​ឡើង នោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំ ពេល​ខ្ញុំ​ងើប​ឈរ​ឡើង នោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

សូមមើលជំពូក ចម្លង




យ៉ូប 19:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេលីសេ​ធ្វើ​ដំណើរ​ពី​ទី​នោះ​ឡើង​ទៅ​បេត‌អែល។ ពេល​កំពុង​តែ​ឡើង​ទៅ​នោះ មាន​ក្មេងៗ​មួយ​ក្រុម​ចេញ​ពី​ទីក្រុង​មក ហើយ​ស្រែក​ប្រមាថ​លោក​ថា៖ «ឡើង​ទៅ តា​តម្ពែក! ឡើង​ទៅ តា​តម្ពែក!»។


ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោច ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បាន បងប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។


អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។


ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំ សើច​ចំអក​ឲ្យ​ខ្ញុំ! ឪពុក​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើត សូម្បី​តែ​ប្រើ​ឲ្យ​កៀង​ហ្វូង​សត្វ ជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។


ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំ ពួក​គេ​ទាត់​ជើង​ខ្ញុំ ហើយ​សង្គ្រុប​មក​លើ​ខ្ញុំ ដើម្បី​កម្ទេច​ខ្ញុំ។


អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បងប្អូន​ជានិច្ច ហើយ​អ្នក​បរិហារ​កេរ្តិ៍​បងប្អូន​បង្កើត​ទៀត​ផង។


ក្នុង​ចំណោម​ប្រជា‌ជន គេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​សង្កត់‌សង្កិន​បងប្អូន​របស់​ខ្លួន។ ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗ មនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម