យ៉ូប 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 នោះលោកនឹងអាចងើបមុខឡើងវិញបាន ព្រោះលោកគ្មានកំហុសទៀតទេ លោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប្រាកដជាអ្នកនឹងងើបមុខឡើង ឥតមានប្រឡាក់អ្វីសោះ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង សូមមើលជំពូកអាល់គីតាប15 នោះអ្នកនឹងអាចងើបមុខឡើងវិញបាន ព្រោះអ្នកគ្មានកំហុសទៀតទេ អ្នកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។ សូមមើលជំពូក |
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។