Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 10:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ សេចក្ដី​ទាំង​នេះ​ព្រះ‌អង្គ​បាន​លាក់​ទុក នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​វិញ ទូល‌បង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ប៉ុន្តែសេចក្ដី​ទាំង​នេះ​ទ្រង់​បាន​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ​វិញ ទូលបង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្តែ ខ្ញុំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ទ្រង់​លាក់​ទុក​នៅ​ក្នុង​បំណង

សូមមើលជំពូក ចម្លង




យ៉ូប 10:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះអង្គ​ឃ្លាំ​មើល​ទូលបង្គំ ក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ព្រះអង្គ​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ទូលបង្គំ​ទាល់​តែ​សោះ។


ប្រសិន​បើ​ព្រះអង្គ​សម្រេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ព្រះអង្គ​បាន​ទេ ព្រះអង្គ​ចង់​ធ្វើ​អ្វី​មួយ ព្រះអង្គ​ធ្វើ​ការ​នោះ។


ព្រះអង្គ​វិនិច្ឆ័យ​ទោស​ខ្ញុំ​យ៉ាង​ណា ព្រះអង្គ​នឹង​ដាក់​ទោស​ខ្ញុំ​យ៉ាង​នោះ ហើយ​នៅ​មាន​ការ​វិនិច្ឆ័យ​ជា​ច្រើន​ទៀត ដែល​ព្រះអង្គ​គ្រោង​ទុក​ដែរ។


តើ​ព្រះអង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬ បាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ? ឬ​មួយ​ព្រះអង្គ​ពួន​នៅ​ទិស​ខាង​ត្បូង ហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ។


ឱ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ព្រះ‌សង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះអង្គ​ណាស់!


យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។


ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។


ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជា‌ម្ចាស់​ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះអង្គ​ដែរ!


តាម​ផែន‌ការ​ដែល​ព្រះអង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជានិច្ច​រៀង​មក ហើយ​ព្រះអង្គ​បាន​សម្រេច​ដោយ‌សារ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្ដល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម