Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 7:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!”ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កុំ​ទុក​ចិត្ត​នឹង​ពាក្យ​បញ្ឆោត ដែល​ថា នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ ដែល​ថា​នេះ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា! ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា! ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា!”ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 7:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។


អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា នរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌ និង​ឆ្លើយ​ការ‌ពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរ អ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។ អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ រួច​នាំ​គ្នា​សម្រេច​ចេញ​ជា​អំពើ​ទុច្ចរិត។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


បន្ទាប់​មក ព្យាការី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ព្យាការី​ហាណា‌នា​ថា៖ «លោក​ហាណា‌នា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! ព្រះ‌អម្ចាស់​មិន​បាន​ចាត់​លោក​ឲ្យ​មក​ទេ! លោក​នាំ​ប្រជា‌ជន​នេះ​ឲ្យ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។


អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែង‌ក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់”»។


«ចូរ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​ឲ្យ​មក​ទេ។


ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយ នៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ព្រះ‌វិហារ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។


ពួក​នាង​បន្ថោក​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្តាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជា‌ជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន​ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​ឲ្យ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។


ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក បូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កម្រៃ ព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើ ទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។


នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។


ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម