Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 7:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដែល​មិន​ព្រម​ស្ដាប់​ព្រះ​សូរសៀង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​ក៏​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​ពី​ព្រះអង្គ​ដែរ។ អ្នក​រាល់​គ្នា​លែង​ស្មោះ​ត្រង់ ពាក្យ​សម្ដី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ពិត​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ។ សេចក្ដី​ពិត​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ឡើយ ឯ​សេចក្ដី​ពិត នោះ​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដែល​មិន​ព្រម​ស្ដាប់​ពាក្យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ហើយ​ក៏​មិន​ព្រម​ទទួល​បន្ទូល​ប្រៀន‌ប្រដៅ​ពី​ទ្រង់​ដែរ។ អ្នក​រាល់​គ្នា​លែង​ស្មោះ​ត្រង់ ពាក្យ​សំដី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ពិត​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង




យេរេមា 7:28
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។


ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​ឲ្យ​យើង​ប្រដែ‌ប្រដៅ​សោះ ហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។


ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។


ប្រជា‌ជន​នេះ​ជា​ប្រជា‌ជន​ដែល​ចេះ​តែ​បះ‌បោរ ពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូ ដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​ទេ។


ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។


តែ​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។


យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ដ្បិត​ពួក​គេ​មិន​ព្រម​រាង‌ចាល​ទេ អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ព្យាការី* របស់​អ្នក​រាល់​គ្នា។


ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀន‌ប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។


ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។


បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ព្រះអង្គ​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាង‌ចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះអង្គ​វិញ​ទេ។


យើង​បាន​ដាក់​អ្នក​យាម‌ល្បាត សម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា ចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ! តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”


«ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់ មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែប ដែល​ពុំ​អាច​ពត់​បាន​ឡើយ គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!


យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។


ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ ដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។


ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។


យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច និង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម