យេរេមា 52:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 បន្ទាប់មក ព្រះចៅនេប៊ូក្នេសាឲ្យគេចាក់ភ្នែកព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្ដេចស្រុកបាប៊ីឡូននាំព្រះបាទសេដេគាទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ស្ដេចបាប៊ីឡូនបានចាក់បង្ខូចព្រះនេត្ររបស់ព្រះបាទសេដេគា បន្ទាប់មកដាក់ច្រវាក់លង្ហិន នាំទៅដល់ក្រុងបាប៊ីឡូន ឃុំទុកនៅក្នុងគុក រហូតដល់ថ្ងៃសុគត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចមក ស្តេចបាប៊ីឡូនដាក់ច្រវាក់លង្ហិន នាំយកទៅដល់ក្រុងបាប៊ីឡូនឃុំទុកនៅក្នុងគុក ដរាបដល់ថ្ងៃសុគត។ សូមមើលជំពូកអាល់គីតាប11 បន្ទាប់មក ស្តេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែកស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្ដេចស្រុកបាប៊ីឡូននាំស្តេចសេដេគាទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃស្លាប់។ សូមមើលជំពូក |
បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។