Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 5:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​សង‌សឹក​ប្រជា‌ជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​សង‌សឹក​ប្រជា‌ជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 5:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថា ជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈ អ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។ តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ?


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ភ្នំ​ទាំង‌ឡាយ ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។ យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។


ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស ពួក​គេ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទណ្ឌ‌កម្ម​ប្រជា‌ជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​នាំ​គ្នា​កាប់​ដើម​ឈើ ហើយ​សង់​ប៉ម​ឲ្យ​ខ្ពស់ ដើម្បី​វាយ​លុក​ក្រុង​យេរូ‌សាឡឹម! ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះ ព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់។


តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិ បែប​នេះ​ទេ​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។


ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សម្រែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម