យេរេមា 40:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ពីព្រោះអ្នករាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ហើយមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុនោះបានជាការនេះកើតដល់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា សូមមើលជំពូកអាល់គីតាប3 អុលឡោះតាអាឡាបានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមបន្ទូលដែលទ្រង់បានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡា អ្នករាល់គ្នាពុំបានស្ដាប់តាមបន្ទូលរបស់ទ្រង់ទេ។ អ្វីៗដែលទ្រង់បានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ សូមមើលជំពូក |
ពេលបានសុខក្សេមក្សាន្ត ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មី ព្រះអង្គក៏បោះបង់ចោលពួកគេ ឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មី ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ ព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង ហើយព្រះអង្គសង្គ្រោះពួកគេ ជាច្រើនលើកច្រើនសា។
«ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។