យេរេមា 37:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះបាទសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងលោកបូជាចារ្យសេផានា ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបព្យាការីយេរេមាហើយប្រាប់ថា៖ «ចូរទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង សូមព្រះអង្គប្រណីសន្ដោសយើងផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ព្រះបាទសេដេគាបានចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា ឲ្យទៅជួបហោរាយេរេមា ដោយផ្តាំថា៖ «ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯស្តេចសេដេគា ទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា នឹងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង សូមមើលជំពូកអាល់គីតាប3 ស្តេចសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងអ៊ីមុាំសេផានា ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបណាពីយេរេមាហើយប្រាប់ថា៖ «ចូរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង សូមទ្រង់ប្រណីសន្ដោសយើងផង»។ សូមមើលជំពូក |
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្ដីអំពីអហាប់ ជាកូនរបស់កូឡាយ៉ា និងសេដេគា ជាកូនរបស់ម៉ាសេយ៉ាថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើង ប្រាប់អ្នករាល់គ្នា។ ហេតុនេះ យើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនេប៊ូក្នេសានឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។