Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 35:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ព្រះ‌ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ទៅ​ផ្ទះ​ពួក​រេកាប និយាយ​ជា‌មួយ​គេ ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។

សូមមើលជំពូក ចម្លង




យេរេមា 35:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កម្ពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់​ដោយ​ឈើ​តាត្រៅ។


ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​ព្រះ‌ដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។


ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ធីរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​កែន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហា‌ម៉ាត់ ជា​បុព្វបុរស​របស់​អំបូរ​រេកាប។


ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។


ព្រះ‌បាទ​ដាវីឌ​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិត‌គូរ​នឹង​ធ្វើ សម្រាប់​ទី‌លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ សម្រាប់​ដាក់​ទ្រព្យ​នៃ​ព្រះ‌ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។


ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដែរ។


ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។


រីឯ​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល មាន​ទម្ងន់​ហា‌សិប​តម្លឹង ហើយ​បន្ទប់​ខាង​លើ​ក៏​ស្រោប​មាស​ដែរ។


ព្រះ‌បាទ​ហេ‌សេគា​បង្គាប់​ឲ្យ​គេ​រៀបចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​រៀបចំ​រួច​ស្រេច​ហើយ


សូម​យក​ចិត្ត​ទុក​ដាក់​ថែ‌រក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។ នៅ​ទី​នោះ អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​បន្ទប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់”។


លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​ថូប៊ី‌យ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​តង្វាយ​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ព្រះ‌វិហារ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​បូជា‌ចារ្យ។


ខ្ញុំ​ក៏​ទៅ​បបួល​លោក​យ៉ាសា‌នា ជា​កូន​របស់​លោក​យេរេមា និង​ជា​ចៅ​របស់​លោក​ហាបា‌ស៊ីនា ព្រម​ទាំង​បងប្អូន កូន​ចៅ​របស់​គាត់ និង​អ្នក​នៅ​ក្នុង​អំបូរ​រេកាប​ទាំង​មូល


ហើយ​នាំ​ពួក​គេ​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។


ពួក​យើង​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ជា​បុព្វបុរស​យើង​សព្វ​គ្រប់​ទាំង​អស់ ក្នុង​មួយ​ជីវិត​របស់​ពួក​យើង។ ពួក​យើង​មិន​ទទួល​ទាន​ស្រា​សោះ​ឡើយ គឺ​ទាំង​ពួក​យើង ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​យើង។


នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម