Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 3:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប់​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង និង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក​ចុះ ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង នឹង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​បន្ទូល របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ”»។

សូមមើលជំពូក ចម្លង




យេរេមា 3:25
38 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!


កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។


សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់ នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!


អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។


ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សម្ដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ!។


អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។


រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើង ហើយ​ដុត​ព្រួញ​ភ្លើង អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។


យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូ‌សាឡឹម​អើយ អ្នក​មាន​អាសនៈ​សម្រាប់​សែន​ព្រះ​បាល​ដ៏​គួរ​ឲ្យ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។


ពួក​គេ​សាប​ព្រោះ​ស្រូវ លុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លា គេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ ដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស ដោយ‌សារ​ផល​នៃ​ចម្រូត ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!


ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​សូម​សារភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ដូនតា​របស់​យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ដែរ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ! យើង​ខ្ញុំ​បាន​ក្បត់​ព្រះអង្គ​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​ដឹក​នាំ​អ្នក។


ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀបការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។


ជន‌ជាតិ​អ៊ីស្រា‌អែល ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បូជា‌ចារ្យ ទាំង​ព្យាការី នឹង​ត្រូវ​អាម៉ាស់ ដូច​ចោរ​ដែល​គេ​តាម​ទាន់ ក្នុង​ពេល​កំពុង​តែ​លួច។


ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ដើម្បី​ឃើញ​តែ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​អាម៉ាស់​អស់​មួយ​ជីវិត​ដូច្នេះ?


ពេល​ស្រុក​សុខ‌សាន្ត យើង​បាន​និយាយ​ជា​មួយ​អ្នក តែ​អ្នក​មិន​ព្រម​ស្ដាប់​ទេ។ អ្នក​តែង​ប្រកាន់​ឫក‌ពា​ដូច្នេះ​តាំង​ពី​ក្មេង​មក គឺ​អ្នក​មិន​ព្រម​ស្ដាប់​យើង​ឡើយ។


ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​នាង នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ទូលបង្គំ​វិល​មក​វិញ ទាំង​នឹក​ស្ដាយ​កំហុស។ ពេល​ដឹង​ខ្លួន​ខុស​ទូលបង្គំ​ក៏​គក់​ទ្រូង នឹក​ស្ដាយ ហើយ​អៀន​ខ្មាស។ ទូលបង្គំ​បាក់​មុខ ព្រោះ​តែ​អំពើ​ដែល​ទូលបង្គំ ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង”។


ប្រជា‌ជន​របស់​យើង​អើយ ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ! ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា ពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!


តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សម្ងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ព្រះអង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់ ស្រណោះ​យើង​ទាំង​អស់​គ្នា សូម​ឲ្យ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នា ហូរ​ដូច​ទឹក​ទន្លេ។


យើង​ខ្ញុំ​បាត់​បង់​កិត្តិយស យើង​ខ្ញុំ​ត្រូវ​វេទនា ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!


ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តែ​ពួក​គេ​ស្លាប់​អស់​ហើយ គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស ព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទៅ​រក​ប្រជា‌ជាតិ​ដែល​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង​រហូត​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។


តោង​ដឹង​ថា យើង​ធ្វើ​ដូច្នេះ​មិន​មែន​មក​ពី​យល់​ដល់​អ្នក​រាល់​គ្នា​ទេ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ខ្មាស និង​អៀន​ខ្លួន​ចំពោះ​កិរិយា‌មារយាទ​របស់​ខ្លួន​ទៅ!” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។


ពួក​គេ​ពុំ​អាច​ចូល​មក​ជិត​យើង ដើម្បី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បាន​ទេ ពួក​គេ​ក៏​មិន​អាច​ចូល​មក​ក្នុង​ទីសក្ការៈ ឬ​ទីសក្ការៈ​បំផុត​របស់​យើង​បាន​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក ព្រោះ​តែ​អំពើ​ដ៏​អាម៉ាស់ និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។


មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជានិច្ច​ផង។


«ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់ ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។


ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនា ពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់ ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយ ទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដី សាក‌សព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។


កាល​ណោះ​បងប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បងប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បងប្អូន​ស្លាប់!


រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំង‌ឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម