Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 3:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់​ព្រះ‌អម្ចាស់” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួប​ព្រះ‌អម្ចាស់។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា​ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​រក​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​រឹង​ចចេស ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​ឯ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​ដើរ​តាម​សេចក្ដី​រឹង‌ចចេស នៃ​ចិត្ត​អាក្រក់ របស់​គេ ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់អុលឡោះ‌តាអាឡា” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួបអុលឡោះ‌តាអាឡា។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




យេរេមា 3:17
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លម្អៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។


ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ


ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់ ព្រះអង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។


ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ព្រះអង្គ​នោះ​ឡើយ។


ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក


ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ព្រះអង្គ​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ប៉ុណ្ណោះ។


រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង


ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្ស‌ម្នា​នឹង​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។


នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះអង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


យើង​នឹង​ឲ្យ​មនុស្ស​គិត​តែ​អំពី​យើង ហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សម្រាប់​យើង។ យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​ឲ្យ​មក ពួក​គេ​នឹង​ឃើញ​សិរី‌រុងរឿង​របស់​យើង។


ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បងប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួក​គេ​ហែ‌ហម​បងប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ ដាក់​លើ​ជើង​ពាន​ដ៏​បរិសុទ្ធ​មក​ថ្វាយ នៅ​ក្នុង​ព្រះ‌ដំណាក់​ដែរ។


ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ដែរ ម្នាក់ៗ​នៅ​តែ​ចចេស​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន។ ហេតុ​នេះ យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី គឺ​ជា​សេចក្ដី​ដែល​យើង​បង្គាប់​ពួក​គេ​ឲ្យ​ប្រតិបត្តិ​តាម តែ​ពួក​គេ​មិន​ប្រតិបត្តិ​តាម​ទេ»។


ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។


ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។


ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​មេត្តា​កុំ​បំបាក់​មុខ​យើង​ខ្ញុំ សូម​កុំ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ដែល​ជា​បល្ល័ង្ក​ដ៏​រុងរឿង​របស់​ព្រះអង្គ ត្រូវ​អាម៉ាស់។ សូម​នឹក​ចាំ​ពី​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​យើង​ខ្ញុំ សូម​កុំ​ផ្ដាច់​សម្ពន្ធ‌មេត្រី​នេះ​ឡើយ។


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ឥត​ស្ដាប់​យើង​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​ជា​ជម្រក របស់​ទូលបង្គំ។ ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ព្រះអង្គ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!


ទីសក្ការៈ​របស់​យើង​ជា​បល្ល័ង្ក​មួយ​ដ៏​រុងរឿង តាំង​ពី​ដើម​ដំបូង​រៀង​មក។


ប៉ុន្តែ ពួក​គេ​ពោល​ថា: “មិន​បាច់​និយាយ​ទៀត​ទេ! យើង​នឹង​ធ្វើ​តាម​គម្រោង‌ការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត!”»។


យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “ព្រះ‌បិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ​នឹង​ពោល​ថា: “អ្នក​ជា​ព្រះ‌ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏វិសុទ្ធ សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អ្នក!”


ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភមង្គល និង​ភាព​ចម្រុង‌ចម្រើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។


ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។


ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ ។


ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។


នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។


«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។


ប្រវែង​ជុំ‌វិញ​មាន​ទាំង​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​ទី​នេះ»។


«នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។


យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។


អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដូច្នេះ ពេល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល នោះ​អ្នក​រាល់​គ្នា​នឹក​ឃើញ​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់​ដែល​ត្រូវ​ប្រតិបត្តិ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តណ្ហា​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ក្បត់​ព្រះ‌ជាម្ចាស់ ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ។


ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។


បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បងប្អូន​ទៀត​ហើយ ព្រោះ​បងប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។


រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ


លុះ​ចៅហ្វាយ​នោះ​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ‌បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម