Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 25:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខ្ញុំ​ក៏​បង្អក​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហាតលិក ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​របស់​ស្ដេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក នឹង​ពួក​ចៅហ្វាយ ហើយ​ជន‌ជាតិ​របស់​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ខ្ញុំ​ក៏​បង្អក​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ

សូមមើលជំពូក ចម្លង




យេរេមា 25:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដុត​កម្ទេច​វិហារ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប គឺ​នេប៊ូ‌ក្នេសា​នឹង​ដុត​កម្ទេច​រូប​បដិមា​ទាំង​នោះ ហើយ​នាំ​យក​ខ្លះ​ទៅ​ជា​ជយ‌ភណ្ឌ​ផង។ នេប៊ូ‌ក្នេសា​នឹង​រឹប​អូស​យក​អ្វីៗ​ចេញ​អស់​ពី​ស្រុក​អេស៊ីប ដូច​គេ​យក​ចៃ​ចេញ​ពី​អាវ​រោម​សត្វ​ដែរ។ បន្ទាប់​មក នេប៊ូ‌ក្នេសា​ចាក​ចេញ​ទៅ​វិញ ដោយ​សុខ‌សាន្ត។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​កម្ទេច​ស្តូប​ទាំង‌ឡាយ នៅ​ក្រុង​បេត‌សេម៉េស ក្នុង​ស្រុក​អេស៊ីប ព្រម​ទាំង​ដុត​កម្ទេច​ទីសក្ការៈ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប​ផង»។


នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​ផារ៉ោន‌នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កើ‌កេ‌មីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប និង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន‌នេកោ​ដូច​ត​ទៅ៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម