យេរេមា 23:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 គេគិតតែបណ្ដាលឲ្យប្រជារាស្ត្ររបស់យើងភ្លេចឈ្មោះយើង ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាបុព្វបុរសគេបានភ្លេចឈ្មោះយើង ឲ្យយកឈ្មោះព្រះបាលវិញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 គេគិតតែបណ្តាលឲ្យរាស្ត្រអញភ្លេចឈ្មោះអញ ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាពួកព្ធយុកោគេបានភ្លេចឈ្មោះអញ ឲ្យយកឈ្មោះព្រះបាលវិញដែរ សូមមើលជំពូកអាល់គីតាប27 ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។ សូមមើលជំពូក |
ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគា ជាបិតា បានលុបបំបាត់។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ដូចព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តដែរ។ ស្ដេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។
គ្រានោះ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះអម្ចាស់ ហើយមិនគោរពថ្វាយបង្គំព្រះអង្គទៀតឡើយ។