Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 22:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នក ទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នក នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខ ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​អ្នក ហើយ​ពួក​សហាយ​របស់​អ្នក​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ អ្នក​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​ឯង ហើយ​ពួក​សហាយ​របស់​ឯង​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ ឯង​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​ប្រព្រឹត្ត​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នក ទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នក នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខ ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។

សូមមើលជំពូក ចម្លង




យេរេមា 22:22
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ខ្ញុំ ព្រះអង្គ​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន អ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក អ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។


នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើ ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យ ហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។


ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិន ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​គេ​ជាន់​កម្ទេច​ចម្ការ​របស់​យើង ពួក​គេ​បាន​បំផ្លាញ​ចម្ការ​ដ៏​ល្អ​របស់​យើង ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​វិនាស​ហិន‌ហោច​អស់។


ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។


អ្នក​នឹង​ចេញ​ពី​ស្រុក​នោះ​មក​វិញ ទាំង​ដើរ​ទូល​ដៃ​លើ​ក្បាល ដ្បិត​ព្រះ‌អម្ចាស់​មិន​យល់​ស្រប​ឲ្យ អ្នក​ទៅ​រក​ពឹង​ផ្អែក​ប្រជា‌ជាតិ​នោះ​ទេ ពួក​គេ​ពុំ​អាច​ជួយ​អ្នក​បាន​ឡើយ»។


ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា “ព្រះ‌អម្ចាស់​នៅ​ឯ​ណា?” គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។ មេ​ដឹក​នាំ​របស់​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយ ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។


ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ចាំ​ជួយ​ទូលបង្គំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ទូលបង្គំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ទូលបង្គំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។


គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយ គ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេ ដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នក យើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។


យេរូ‌សាឡឹម​អើយ ហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុប‌តែង​ខ្លួន ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស និង​លាប​ត្របក​ភ្នែក? នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេ អស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុន បែរ​ជា​មើល‌ងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។


រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេ សេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេ សូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះ កើត​មាន​ដល់​ពួក​គេ!»។


តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


«អេប្រាអ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយ គេ​ស្មោះ​ត្រង់​នឹង​ព្រះ​ដ៏វិសុទ្ធ។


ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។


ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។


គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។


ខ្ញុំ​កម្ចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម