យេរេមា 16:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ត្រូវឆ្លើយទៅពួកគេវិញដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់យើងទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នោះអ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា គឺដោយព្រោះបុព្វបុរសរបស់អ្នករាល់គ្នាបានបោះបង់យើង ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់យើង ឥតដែលរក្សាច្បាប់យើងឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះឯងត្រូវប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺដោយព្រោះពួកព្ធយុកោរបស់ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់ចោលអញ ឥតដែលរក្សាច្បាប់អញឡើយ សូមមើលជំពូកអាល់គីតាប11 ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមហ៊ូកុំរបស់យើងទេ។ សូមមើលជំពូក |
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រាអែលបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនា”»។
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា: “មកពីជនជាតិអ៊ីស្រាអែលបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ គឺព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអង្គធ្វើឲ្យពួកគេរងទុក្ខវេទនាដូច្នេះ”»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់ ហើយមិនកាន់តាមច្បាប់របស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ អ្នករាល់គ្នាងាកចេញពីច្បាប់របស់យើង គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ ចូរនាំគ្នាវិលមករកយើង នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។ អ្នករាល់គ្នាពោលថា: “យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។