យេរេមា 15:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកម្ចាត់កម្ចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 យើងបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក យើងបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺយើងបានបំផ្លាញប្រជារាស្ត្ររបស់យើងហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ សូមមើលជំពូកអាល់គីតាប7 យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកំចាត់កំចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។ សូមមើលជំពូក |
“ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។
កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។