Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 14:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌អម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយ‌សារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ ឯ​ពួក​ហោរា​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ឈ្មោះ​យើង ដោយ​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​អំណត់​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា៖ គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​ដាវ និង​អំណត់​នោះ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ នឹង​សេចក្ដី​អំណត់‌អត់ នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយ‌សារ​ដាវ នឹង​សេចក្ដី​អំណត់​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជាអុលឡោះ‌តាអាឡា យើង​សុំ​ប្រកាស​ថា ណាពី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយ‌សារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។

សូមមើលជំពូក ចម្លង




យេរេមា 14:15
26 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន​នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។


រីឯ​អ្នក​វិញ ផាស‌ហ៊ើរ​អើយ អ្នក​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ី‌ឡូន ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ គេ​នឹង​បញ្ចុះ​សព​អ្នក ព្រម​ទាំង​សព​មិត្ត‌ភក្ដិ​ទាំង​អស់​ដែល​អ្នក​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្លែង‌ក្លាយ​ប្រាប់​ពួក​គេ”»។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រឆាំង​នឹង​ពួក​ព្យាការី ដែល​លួច​យក​ពាក្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្លំ​ថា​ជា​ពាក្យ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ ពួក​គេ​បាន​យក​ឈ្មោះ​យើង​មក​ប្រើ ដើម្បី​ថ្លែង​ពាក្យ​កុហក ធ្វើ​ឲ្យ​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​ព្យាការី ដែល​ថ្លែង​ពាក្យ​ក្លែង‌ក្លាយ​ប្រាប់​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​ពុំ‌ខាន។


ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃ‌ផ្សៃ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពួក​គេ​គួរ​តែ​អាម៉ាស់ ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ។ ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។ នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: «យើង​សម្រេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោល ព្រោះ​ពេល​យើង​ចង់​ប្រមូល​ផល ពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះ គឺ​ដូច​ចម្ការ​ទំពាំង‌បាយជូរ​ដែល​គ្មាន​ផ្លែ ដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែ ហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។ ដូច្នេះ យើង​នឹង​ប្រគល់​ដី​ឲ្យ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។


ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។


ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​ទត​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។


យើង​នឹង​កម្ទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយ‌អ​ពី​លើ យើង​នឹង​ធ្វើ​ឲ្យ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយ‌អ តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយ‌អ


ពួក​ព្យាការី​ក្លែង‌ក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។


ព្យាការី និង​អ្នក​ទៅ​រក​ព្យាការី​ទស្សន៍‌ទាយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​បាប​តែ​មួយ។


ប្រសិន​បើ​ព្យាការី​ចាញ់​ការ​ល្បួង​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជា​ព្រះ‌អម្ចាស់​បាន​បណ្ដោយ​ឲ្យ​ព្យាការី​នោះ​ចាញ់​ការ​ល្បួង។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ប្រសិន​បើ​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី ដែល​នាំ​ប្រជា‌ជន​របស់​ខ្ញុំ​ឲ្យ​វង្វេង។ បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត តែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេ ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែង‌ក្លាយ​ដែល​បាន​សម្តែង​ទី​សម្គាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម