Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 13:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 យេរូ‌សាឡឹម​អើយ នេះ​ជា​ទារុណ‌កម្ម​ដែល​យើង​បម្រុង​ទុក​សម្រាប់​អ្នក ដ្បិត​អ្នក​បាន​បំភ្លេច​យើង ហើយ​បែរ​ទៅ​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នេះ​ហើយ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា ជា​ចំណែក​ដែល​យើង​វាល់​ឲ្យ​អ្នក ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ហើយ​ទុក​ចិត្ត​នឹង​ពាក្យ​កុហក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ចំណែក​របស់​ឯង​រាល់​គ្នា ជា​ចំណែក​ដែល​អញ​វាល់​ឲ្យ​ឯង​ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ហើយ​ទុក​ចិត្ត​នឹង​សេចក្ដី​កំភូត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យេរូ‌សាឡឹម​អើយ នេះ​ជា​ទារុណ‌កម្ម​ដែល​យើង​បម្រុង​ទុក​សម្រាប់​អ្នក ដ្បិត​អ្នក​បាន​បំភ្លេច​យើង ហើយ​បែរ​ទៅ​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 13:25
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ចំណែក​មត៌ក​ដែល​ព្រះ‌ជាម្ចាស់ បម្រុង​ទុក​សម្រាប់​មនុស្ស​អាក្រក់»។


សូម​ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។


សូម​ឲ្យ​មនុស្ស​អាក្រក់ គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។


នៅ​ថ្ងៃ​នោះ ភាព​ថ្កុំ‌ថ្កើង​របស់ កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​ឱន​ថយ គេ​នឹង​បាត់​បង់​ភោគ​ទ្រព្យ ហើយ​ក្លាយ​ទៅ​ជា​ក្រ‌ខ្សត់។


អ្នក​រាល់​គ្នា​អះ‌អាង​ថា អ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជ ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់។ កាល​ណា​មាន​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង និង​យក​ការ​ភូត‌ភរ​ជា​ជម្រក។


ព្រះអង្គ​ជ្រើស​រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះ ហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វា ពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះ រហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ភ្នំ​ទាំង‌ឡាយ ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។ យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។


ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ ហើយ​ភ័ន្ត‌ភាំង​ស្មារតី ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើង គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​សក្ការ‌បូជា ដល់​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួល នៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួស‌ត្រាយ។


ប្រជា‌ជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាង គឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរ បែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះ មិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។


មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណា ភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួន ហើយ​ក្រមុំ​ដែល​ត្រូវ​រៀបការ​ក៏​មិន​ភ្លេច ខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។ រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើង តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។


មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ដោយ​នាង​បាន​បំភ្លេច​យើង ដោយ​នាង​បែរ​ខ្នង​ដាក់​យើង នាង​នឹង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។


ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក បូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កម្រៃ ព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើ ទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។


ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។


លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុត‌ត្បុត​ដែរ គឺ​ឲ្យ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ»។


ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម