ម៉ាថាយ 3:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ព្រះអង្គយាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 ក្រោយពីព្រះយេស៊ូវទទួលពិធីជ្រមុជទឹកហើយ ព្រះអង្គក៏យាងឡើងពីទឹកភ្លាម។ ពេលនោះ មើល៍! ផ្ទៃមេឃត្រូវបានបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប។ សូមមើលជំពូកKhmer Christian Bible16 កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជាសត្វព្រាប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលព្រះយេស៊ូវទទួលពិធីជ្រមុជរួចហើយ ទ្រង់ក៏យាងឡើងពីទឹក រំពេចនោះស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណរបស់ព្រះ យាងចុះមកសណ្ឋិតលើព្រះអង្គដូចសត្វព្រាប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ សូមមើលជំពូកអាល់គីតាប16 ពេលអ៊ីសាទទួលពិធីជ្រមុជទឹករួចហើយ គាត់ងើបឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ អ៊ីសាឃើញរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។