ម៉ាថាយ 27:46 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥46 ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល46 ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។ សូមមើលជំពូកKhmer Christian Bible46 ហើយនៅប្រហែលម៉ោងបីរសៀល ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី?» ដែលមានន័យថា «ឱព្រះជាម្ចាស់នៃខ្ញុំ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំចោលដូច្នេះ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦46 ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤46 ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ សូមមើលជំពូកអាល់គីតាប46 ប្រមាណជាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?»។ សូមមើលជំពូក |
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។