Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ខ្លះ​មិន​អាច​រៀបការ​បាន តាំង​ពី​កំណើត​មក ។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះគិត​ឲ្យ​យល់​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ពោលគឺ មាន​មនុស្សលីវខ្លះ​ដែល​កើតមក​ដូច្នេះ​ពី​ផ្ទៃ​ម្ដាយ​; មាន​មនុស្សលីវ​ខ្លះ​ដែល​ត្រូវបាន​ធ្វើ​ឲ្យទៅ​ជា​មនុស្សលីវដោយ​អ្នកផ្សេង​; ហើយក៏​មាន​មនុស្សលីវ​ខ្លះ​ដែល​ធ្វើជាមនុស្សលីវ​ដោយ​ខ្លួនឯង ដើម្បី​អាណាចក្រស្ថានសួគ៌​។ អ្នក​ដែល​អាច​ទទួលយក​បាន ក៏​ទទួលយក​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដ្បិត​មនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវ​តាំង​ពី​កំណើត​មក​ និង​អ្នក​ផ្សេង​ទៀត​ ជា​មនុស្ស​កម្រៀវ​ដោយសារ​គេ​ក្រៀវ​ ហើយ​ក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួន​ឯង​ដោយ​ព្រោះ​តែ​នគរ​ស្ថានសួគ៌។​ ដូច្នេះ​ អ្នក​ដែល​អាច​ទទួល​យក​បាន​ ចូរ​ទទួល​យក​ចុះ‍»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​មាន​មនុស្ស​ខ្លះ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មិន​អាច​រៀបការ​បាន ក៏​មាន​មនុស្ស​កម្រៀវ​ដែល​អ្នក​ដទៃ​បាន​ក្រៀវ ហើយ​មាន​មនុស្ស​កម្រៀវ​ដែល​បាន​ក្រៀវ​ដោយ​ខ្លួន​ឯង ដោយ​ព្រោះ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​សេចក្ដី​នេះ​បាន ចូរ​ទទួល​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពី​ព្រោះ​មាន​មនុស្ស​ខ្ទើយ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​ខ្ទើយ​តែ​ម្តង មាន​ខ្លះ​ដែល​មនុស្ស​លោក​បាន​ក្រៀវ ហើយ​មាន​ខ្លះ​ដែល​ក្រៀវ​ខ្លួន​ឯង​ដែរ ដោយ​យល់​ដល់​នគរ​ស្ថាន‌សួគ៌ ដូច្នេះ អ្នក​ណា​ដែល​អាច​នឹង​ទទួល​បាន ឲ្យ​ទទួល​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បាន។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​នគរ​នៃ​អុលឡោះ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះ‌គិត​ឲ្យ​យល់​ចុះ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហា‌តលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ”»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។


មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា និង​អធិស្ឋាន*​ឲ្យ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ


ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម‌ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ​ចេញ​ពី​ខ្ញុំ​ឡើយ។


តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បងប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ត្រីៗ​ ឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ និង​ថ្វាយ​កូន​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម