ម៉ាកុស 6:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥50 ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល50 ដ្បិតទាំងអស់គ្នាបានឃើញព្រះអង្គ ហើយភ័យស្លុត។ ភ្លាមនោះ ព្រះអង្គមានបន្ទូលជាមួយពួកគេ ហើយប្រាប់ថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។ សូមមើលជំពូកKhmer Christian Bible50 ព្រោះពួកគេគ្រប់គ្នាខ្លាចពេលឃើញព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅគេភ្លាមថា៖ «កុំខ្លាចអី ចូរក្លាហានឡើង គឺខ្ញុំទេ» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦50 ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី!» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤50 ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយក៏ភ័យស្លុត តែទ្រង់មានបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី សូមមើលជំពូកអាល់គីតាប50 ដ្បិតគេបានឃើញអ៊ីសាគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ អ៊ីសាក៏មានប្រសាសន៍ទៅគេភ្លាមថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ សូមមើលជំពូក |