Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​ព្រះអង្គ និង​សិស្ស ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទីក្រុង​នានា​ទៅ​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ឃើញ​ពួកគេ​ចេញទៅ ក៏​ស្គាល់​ពួកគេ​។ គេ​ក៏​នាំគ្នារត់​ពី​ទីក្រុង​ទាំងអស់​ទៅ​ទីនោះ​ដោយថ្មើរជើង ហើយ​ដល់មុន​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ប៉ុន្ដែ​ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ និង​ពួក​សិស្ស​ចេញ​ទៅ​ ហើយ​បាន​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ទៅ​ ក៏​រត់​ដោយ​ថ្មើរ​ជើង​ពី​ក្រុង​ទាំង​អស់​ទៅ​ទី​នោះ​ ហើយ​បណ្ដាជន​បាន​ទៅ​ដល់​មុន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ទៅ ហើយ​ដឹង​ពី​កន្លែង​ដែល​ព្រះ‌អង្គ និង​ពួក​សិស្ស​ទៅ គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ទៅ​ដល់​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញ​ទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បាន​ជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ប៉ុន្ដែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​អ៊ីសា និង​ពួក​សិស្ស​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​អ៊ីសា និង​សិស្ស​ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទី‌ក្រុង​នានា​ទៅ​មុន។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។


កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ ព្រះអង្គ​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។


មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះអង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះអង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ បងប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម