ម៉ាកុស 5:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល42 ក្មេងស្រីនោះក៏ក្រោកឡើងភ្លាម ចាប់ផ្ដើមដើរទៅដើរមក ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ ភ្លាមនោះ ពួកគេភ្ញាក់ផ្អើល ហើយងឿងឆ្ងល់យ៉ាងខ្លាំង។ សូមមើលជំពូកKhmer Christian Bible42 ស្រាប់តែក្មេងស្រីនោះក្រោកឡើង ហើយដើរភ្លាម ព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ ពួកគេក៏មានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំងភ្លាមៗនោះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ក្មេងស្រីនោះក៏ក្រោកឡើងភ្លាមមួយរំពេច ហើយដើរចុះឡើង ដ្បិតនាងមានអាយុដប់ពីរឆ្នាំ ហើយគេក៏មានសេចក្តីអស្ចារ្យជាខ្លាំងភ្លាមៗនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នា គេមានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង សូមមើលជំពូកអាល់គីតាប42 ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ សូមមើលជំពូក |