ម៉ាកុស 2:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ពួកសិស្សរបស់យ៉ូហាន និងពួកផារិស៊ីកំពុងតមអាហារ។ ដូច្នេះ មានគេមកទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន និងសិស្សរបស់ពួកផារិស៊ីតមអាហារ ប៉ុន្តែសិស្សរបស់លោកមិនតមអាហារ?”។ សូមមើលជំពូកKhmer Christian Bible18 ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីកំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងពួកផារិស៊ី គេកំពុងតមអាហារ ហើយមានមនុស្សមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកយ៉ូហាន និងសិស្សរបស់ពួកផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រីឯពួកសិស្សយ៉ូហាន នឹងពួកផារិស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន នឹងសិស្សពួកផារិស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ សូមមើលជំពូកអាល់គីតាប18 ថ្ងៃមួយ ពួកសិស្សរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកសួរអ៊ីសាថា៖ «សិស្សរបស់យ៉ះយ៉ា និងសិស្សខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក មិនតមដូច្នេះ?»។ សូមមើលជំពូក |