ម៉ាកុស 15:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ពីឡាត់សួរពួកគេម្ដងទៀតថា៖ “បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកនេះដែលអ្នករាល់គ្នាហៅថា ស្ដេចនៃជនជាតិយូដា?”។ សូមមើលជំពូកKhmer Christian Bible12 លោកពីឡាត់ឆ្លើយនឹងពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាឲ្យខ្ញុំធ្វើយ៉ាងដូចម្ដេចជាមួយនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចរបស់ជនជាតិយូដានេះ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 លោកពីឡាត់សួរគេម្តងទៀតថា៖ «ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 លោកពីឡាត់ក៏សួរគេម្តងទៀតថា ដូច្នេះ តើចង់ឲ្យខ្ញុំធ្វើអ្វីនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ សូមមើលជំពូកអាល់គីតាប12 លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ សូមមើលជំពូក |
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។