Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 7:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កូន​ប្រុស​ជេរ​ប្រទេច​ឪពុក កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កូន​ប្រុស​ជេរ​ប្រទេច​ឪពុក កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។

សូមមើលជំពូក ចម្លង




មីកា 7:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​បេន‌យ៉ាមីន​ម្នាក់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​យើង​ទៅ!


សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូលបង្គំ គឺ​អ្នក​ដែល​ទូលបង្គំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ដែរ ។


ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។


អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។


ក្នុង​ចំណោម​ប្រជា‌ជន គេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​សង្កត់‌សង្កិន​បងប្អូន​របស់​ខ្លួន។ ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗ មនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។


ដោយ‌សារ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។ គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បងប្អូន​របស់​ខ្លួន​ទេ។


សូម្បី​តែ​បងប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។


ទូលបង្គំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ទូលបង្គំ ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។ សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ទូលបង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូលបង្គំ​ដែរ។ គេ​និយាយ​គ្នា​ថា “បើ​យើង​លួង‌លោម​បញ្ឆោត​គាត់ យើង​នឹង​ចាប់​គាត់​បាន ហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។


«ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បងប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​បងប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។


ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាក់‌ងាយ​ឪពុក‌ម្ដាយ ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទៅ​លើ​ជន​បរទេស ព្រម​ទាំង​កេង‌ប្រវ័ញ្ច​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។


បក្ស‌សម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នក ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ មិត្ត‌ភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នក ហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។ ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នក នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នក ទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។


បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ ។


ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។


សូម្បី​តែ​ឪពុក‌ម្ដាយ បងប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។


ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម