Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 5:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ​ដរាប​ដល់​ពេល​កំណត់ ពេល​ដែល​នាង​ឈឺ​សម្រាល​បាន​កូន​មក នោះ​សំណល់​នៃ​ពួក​បង‌ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា នឹង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​អំណាច​របស់អុលឡោះ‌តាអាឡា និង​ភាព​ថ្កុំ‌ថ្កើង​នៃ​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។ អ៊ីស្រ‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

សូមមើលជំពូក ចម្លង




មីកា 5:3
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បោះ​បង់​ចោល​អ៊ីស្រា‌អែល ព្រោះ​តែ​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។


មិន​ត្រូវ​ធ្វើ​ដូច​ដូនតា ឬ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​នោះ​ឡើយ។ ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​អន្តរាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្តែង​បារមី​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ព្រះអង្គ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ សម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក គឺ​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត​កើត​ចេញ​ពី ពូជ‌ពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រង​រាជ្យ ប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​គ្រប់‌គ្រង​ស្រុក ដោយ​សុចរិត និង​យុត្តិធម៌។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ព្រះ​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។


យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។


អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ អ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។


ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាង ដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថាន យើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។


ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូត យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ យើង​ក៏​នឹង​យក​រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ូសែប ដែល​នៅ​សេស‌សល់។


មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ក្រោម​ម្លប់​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​គេ​រៀងៗ​ខ្លួន។ គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។


«យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច ក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ព្រះ‌អម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេ នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។


កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ី ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ ឲ្យ​រួច​បាន​ឡើយ។


ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!


អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ អ្នក​នឹង​ជួប​ទុរ្ភិក្ស អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក តែ​ទុក​មិន​ចេះ​គង់។ អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។


ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់ នៅ​លើ​ផែនដី។


«យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យ៉ូសែប យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។


នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។


ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។


ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។


ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ព្រះអង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បងប្អូន​ជា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម