មីកា 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ ទាំងប៉ុន្មានរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់អស់ទាំងសេះរបស់ឯង ហើយយើងនឹងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មាន របស់ឯងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អញនឹងកាត់អស់ទាំងទីក្រុងនៅស្រុកឯងចេញ ហើយនឹងរំលំគ្រប់ទាំងទីមាំមួនរបស់ឯងបង់ សូមមើលជំពូកអាល់គីតាប10 «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ ទាំងប៉ុន្មានរបស់អ្នក។ សូមមើលជំពូក |
ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។