Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​ឆ្លើយ​ថា: ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ ព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នា តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ស្រា​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្ដែ ដើម​ទំពាំង‌បាយ‌ជូរ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ស្រា​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ព្រះ និង​មនុស្ស​លោក​បាន​រីក​រាយ​ចិត្ត ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ដើម​ទំពាំង‌បាយ‌ជូរ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ជាតិ​ទឹក​ផ្លែ​របស់​ខ្ញុំ ដែល​នាំ​ឲ្យ​ទាំង​ព្រះ នឹង​មនុស្ស​ផង បាន​សប្បាយ​ឡើង ដើម្បី​ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្តែ ដើម​ទំពាំង​បាយ​ជូរ​ឆ្លើយ​ថា: ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ អុលឡោះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នា តើ​ឲ្យ​ខ្ញុំ​លះ​បង់​ស្រា​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្តេច​កើត?

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។


គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ


គេ​តែងតែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​ឲ្យ​បំណង​ទាំង​អស់​បាន​សម្រេច។


ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។


ហើយ​យក​ស្រា​ទំពាំង‌បាយជូរ​បី​លីត្រ​មក​ថ្វាយ​ជា​មួយ​ដែរ។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


និង​យក​ស្រា​ទំពាំង‌បាយជូរ​មួយ​លីត្រ​កន្លះ មក​ថ្វាយ​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត ឬ​យញ្ញ‌បូជា។


និង​ស្រា​ទំពាំង‌បាយជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ ដើម​ទំពាំង‌បាយជូរ​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!


នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ គុម្ព​បន្លា​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម