ពួកចៅហ្វាយ 6:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ដូច្នេះ ទូលបង្គំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាសព្វព្រះហឫទ័យសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 មើល៍ ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ។ ប្រសិនបើឃើញមានសន្សើមនៅតែលើរោមចៀម ហើយដីទាំងអស់ស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គនឹងសង្គ្រោះអ៊ីស្រាអែលដោយសារដៃទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះបើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានបន្ទូលហើយ សូមមើលជំពូកអាល់គីតាប37 ដូច្នេះ ខ្ញុំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះខ្ញុំនឹងដឹងថា ទ្រង់ពិតជាពេញចិត្តសង្គ្រោះអ៊ីស្រអែល តាមរយៈខ្ញុំដូចទ្រង់មានបន្ទូលមែន»។ សូមមើលជំពូក |
បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។