Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​សាសន៍​ទាំង​នោះ​មាន​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំងប្រាំ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ នឹង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន នឹង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលី‌ស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:3
31 ការដាក់ឲ្យឆ្លើយតបគ្នា  

សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។


ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។


ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​រួម​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ ។


ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរេ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។


ព្រំ‌ដែន​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំ‌ប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហា‌ម៉ាត់។


ជន‌ជាតិ​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។


ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។


ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ា‌បា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។


(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរ‌ម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។


គ្មាន​ក្រុង​ណា​មួយ​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ លើក‌លែង​តែ​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។


ស្ដេច​ក៏​បាន​ផ្ញើ​រាជ‌សារ​ទៅ​ជន‌ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់ ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន‌ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន ក្នុង​ស្រុក​មីសប៉ា។


ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលីស្ទីន ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។


ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាល‌កាដ នៅ​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន រហូត​ដល់​ច្រក​ហា‌ម៉ាត់។


ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។


ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​ឲ្យ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»។


ជន‌ជាតិ​ស៊ីដូន ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី?


ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាំម៉ូន។


ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។


អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ ពួក​គេ​ឃើញ​ប្រជា‌ជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជា‌ជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់‌ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។


ព្រះអង្គ​គ្រាន់​តែ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។


ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។


ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីក‌ម៉ាស់ ខាង​កើត​បេត‌អាវេន។


ពួក​ស្ដេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលីស្ទីន​បាន​នាំ​កង‌ពល​តូច និង​កង‌ពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែ‌ហម​ព្រះ‌បាទ​អគីស​នៅ​ខាង​ក្រោយ។


កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ហើយ ស្ដេច​ត្រាញ់​ទាំង​ប្រាំ​នៃ​ជន‌ជាតិ​ភីលីស្ទីន​វិល​ត្រឡប់​មក​ក្រុង​អេក្រូន​វិញ នៅ​ថ្ងៃ​ដដែល។


គេ​ក៏​ផ្ញើ​រូប​កណ្ដុរ​មាស​តាម​ចំនួន​ក្រុង​ភីលីស្ទីន​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្ដេច​ត្រាញ់​ទាំង​ប្រាំ​ដែរ ដោយ​រាប់​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ រហូត​ដល់​ភូមិ​តូចៗ​ដែល​គ្មាន​កំពែង។ ផ្ទាំង​សិលា​ដ៏​ធំ​ក្នុង​ចម្ការ​របស់​លោក​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌មែស ជា​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់ នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ ជា​បន្ទាល់​ពី​ហេតុ‌ការណ៍​នោះ។


ជន‌ជាតិ​ភីលីស្ទីន​សួរ​ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​តង្វាយ​អ្វី​ទៅ​ថ្វាយ ដើម្បី​សូម​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ?»។ ពួក​បូជា‌ចារ្យ និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្ដេច​ត្រាញ់​ទាំង​ប្រាំ នៃ​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្ដេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម