ពួកចៅហ្វាយ 21:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 នៅគ្រានោះ ពួកបេនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រាអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកបេនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 នៅគ្រានោះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ ហើយគេប្រគល់ស្ត្រីទាំងប៉ុន្មានដែលបានទុកឲ្យរស់នៅ ក្នុងចំណោមស្ត្រីនៅយ៉ាបេស-កាឡាត ឲ្យពួកគេ ប៉ុន្ដែ ស្ត្រីទាំងនោះមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ដូច្នេះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ នៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ សូមមើលជំពូកអាល់គីតាប14 នៅគ្រានោះ ពួកពុនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកពុនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។ សូមមើលជំពូក |
ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្ដឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកបេនយ៉ាមីនផង ពីព្រោះនៅពេលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម្យ៉ាងទៀត បងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។