ពួកចៅហ្វាយ 20:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ពេលនោះ កូនចៅបេនយ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពបេនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រាអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រាអែលអស់ចំនួនសាមសិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ឯពួកកូនចៅបេនយ៉ាមីនក៏ចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបញ្ឆោតនាំគេឲ្យឃ្លាតឆ្ងាយពីទីក្រុង។ ដូចសព្វដងដែរ គេចាប់ផ្ដើមវាយពួកអ៊ីស្រាអែល ហើយសម្លាប់អស់ប្រហែលសាមសិបនាក់ មួយក្រុមតាមផ្លូវឡើងទៅបេត-អែល និងមួយក្រុមទៀតតាមផ្លូវទៅក្រុងគីបៀរ ព្រមទាំងនៅស្រុកវាលផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសំឡាប់ពួកអ៊ីស្រាអែលដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ នឹងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង សូមមើលជំពូកអាល់គីតាប31 ពេលនោះ កូនចៅពុនយ៉ាមីន ក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រអែល ហើយទ័ពអ៊ីស្រអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពពុនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រអែល អស់ចំនួនសាមសិបនាក់ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។ សូមមើលជំពូក |