ពួកចៅហ្វាយ 2:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអម្ចាស់ទុកប្រជាជាតិទាំងឡាយ ដែលព្រះអង្គមិនបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកយ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺព្រះអង្គមិនប្រញាប់បណ្ដេញពួកគេចេញពីទឹកដីរបស់ខ្លួនឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដូច្នេះ ព្រះយេហូវ៉ាបានទុកសាសន៍ទាំងនោះ ឥតបណ្តេញគេចេញយ៉ាងរហ័សទេ ហើយព្រះអង្គក៏មិនបានប្រគល់គេមកក្នុងកណ្ដាប់ដៃលោកយ៉ូស្វេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះព្រះយេហូវ៉ាទ្រង់បានទុកសាសន៍ទាំងនោះវិញ ឥតបណ្តេញទៅយ៉ាងរហ័សទេ ក៏មិនបានប្រគល់មកក្នុងកណ្តាប់ដៃយ៉ូស្វេដែរ។ សូមមើលជំពូកអាល់គីតាប23 អុលឡោះតាអាឡាទុកប្រជាជាតិទាំងឡាយ ដែលទ្រង់មិនបានប្រគល់ទៅក្នុងកណ្តាប់ដៃរបស់យ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺទ្រង់មិនប្រញាប់នឹងយកទឹកដីចេញពីពួកគេឡើយ។ សូមមើលជំពូក |