Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ ព្រោះ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង។ គេឆាប់​នឹង​ងាក​ចេញ​ពី​ផ្លូវ​បុព្វ​បុរស​របស់​គេ គឺ​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ​បុរស​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​ឰយុកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​បង្គាប់​អស់​លោក​ចៅហ្វាយ​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​អុលឡោះ​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វ‌បុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដូច​ពួក​បុព្វ‌បុរស​ទេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​អំពើ​របស់​ខ្លួន។


ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។


អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ព្រះអង្គ​នឹង​ត្រូវ​អន្តរាយ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ព្រះអង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។


ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។


នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រា‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។


ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!


ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​យូដា​បាន ប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នា យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល ក្រឹត្យ‌វិន័យ​របស់​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។


ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បងប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ស្រប​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង ហើយ​បងប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត


ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


នៅ​ថ្ងៃ​នោះ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។


ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។


ប្រជា‌ជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង»។


ប្រជា‌ជន​អ៊ីស្រា‌អែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ។ ក្រោយ​ពី​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ព្រះ‌អម្ចាស់​សម្តែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រា‌អែល។


ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គ‌ឧត្ដម ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។


ក្រោយ​ពី​លោក​គេឌាន​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល គឺ​គេ​យក​ព្រះ​បាល-‌បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ


ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំ‌ម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។


ពេល​នេះ​ជា​រដូវ​ចម្រូត​មែន​ឬ​ទេ? ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ដូច្នេះ អ្នក​នឹង​យល់​ឃើញ​នូវ​កំហុស​ដ៏​ធ្ងន់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​សុំ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា»។


ប្រជា‌ជន​ទាំង​នោះ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម