Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គាត់​និយាយ​មក​កាន់​លោក​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​ឲ្យ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឪពុក​នាង​ពោល​ថា៖ «ពុក​គិត​ថា ឯង​លែង​រវី​រវល់​នឹង​នាង​ទៅ​ហើយ បាន​ជា​ពុក​ឲ្យ​វា​ទៅ​បុរស​ម្នាក់​ដែល​កំដរ​ឯង​នោះ​វិញ។ តើ​ប្អូន​របស់​វា​មិន​ស្រស់​ស្អាត​ជាង​វា​ទេ​ឬ? សូម​ឯង​យក​ប្អូន​ជំនួស​វា​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដោយ​ពាក្យ​ថា អញ​បាន​គិត​ថា​ឯង​ស្អប់​វា​ហើយ បាន​ជា​អញ​ឲ្យ​វា​ទៅ​អ្នក​ដែល​កំដរ​ឯង​ម្នាក់​វិញ ឥឡូវ​ប្អូន​វា​ក៏​មាន​រូប​ស្រស់​ល្អ​ជាង​វា​ដែរ ដូច្នេះ សូម​ឲ្យ​យក​ប្អូន​ជំនួស​វា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គាត់​និយាយ​មក​កាន់​គាត់​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​ឲ្យ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឮ​ដូច្នេះ នាង​តាម៉ារ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​ឲ្យ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ នាង​ធ្វើ​ដូច្នេះ​មក​ពី​នាង​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​លោក​យូដា​ពុំ​បាន​យក​នាង​ទៅ​ឲ្យ​ធ្វើ​ជា​ភរិយា​ឡើយ។


ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​គ្រប់​យ៉ាង​ទាំង​អស់


ប្រពន្ធ​លោក​សាំសុន​ទៅ​និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន‌ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​ឲ្យ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុក‌ម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​ឲ្យ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។


គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។


លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម