Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 13:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​ម៉ាណូអា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ម៉ាណូ‌អា​សួរ​ថា៖ «ដូច្នេះ នៅ​ពេល​ពាក្យ​របស់​លោក​បាន​សម្រេច តើ​កូន​នោះ​ត្រូវ​រស់​នៅ​បែប​ណា ហើយ​តើ​កូន​នោះ​ត្រូវ​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ម៉ាណូអា​សួរ​ថា ដូច្នេះ​កាល​ណា​ពាក្យ​លោក​បាន​សំរេច​ហើយ នោះ​តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​របៀប​យ៉ាង​ណា ហើយ​ប្រព្រឹត្ត​ចំពោះ​កូន​នោះ​ជា​យ៉ាង​ដូច​ម្តេច​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​ម៉ាណូ‌អា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 13:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។


សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។


ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សា​ទម្លាប់​នេះ​រហូត​ដល់​ចាស់។


ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។


រីឯ​បងប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន ស្រប​តាម​ព្រះ‌អម្ចាស់។


លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវតា​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។


ទេវតា​របស់​ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ាណូអា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម