Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ និង​កូន​ស្រី​សាម‌សិប​នាក់។ លោក​បាន​លើក​កូន​ស្រី​ឲ្យ​រៀបការ​នឹង​បុរស​នៅ​កុល‌សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុល‌សម្ព័ន្ធ​ផ្សេង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់‌គ្រង​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​មាន​កូន​ប្រុស​សាម​សិប​នាក់ ហើយ​លោក​បាន​ឲ្យ​កូន​ស្រី​របស់​លោក​សាម​សិប​នាក់​រៀប​ការ​នឹង​អ្នក​ផ្សេង ក្រៅ​ពី​ពូជអំបូរ​របស់​លោក ក៏​បាន​យក​កូន​ស្រីអ្នក​ផ្សេង​សាម​សិប​នាក់ មក​ឲ្យ​កូន​ប្រុស​របស់​លោក។ លោក​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 លោក​មាន​កូន​ប្រុស​៣០ ហើយ​បាន​ឲ្យ​កូន​ស្រី​៣០ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ ក៏​នាំ​យក​កូន​ស្រី​ដទៃ​៣០ មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​វិញ អ៊ីបសាន​នេះ​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៧​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គាត់​មាន​កូន​ប្រុស​សាម‌សិប​នាក់ និង​កូន​ស្រី​សាម‌សិប​នាក់។ គាត់​បាន​លើក​កូន​ស្រី​ឲ្យ​រៀប‌ការ​នឹង​បុរស​នៅ​កុល‌សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុល‌សម្ព័ន្ធ​ផ្សេង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​គាត់​ដែរ។ គាត់​បាន​គ្រប់‌គ្រង​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។


ចូរ​រៀបការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។


លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។


រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​បេថ្លេ‌ហិម។


លោក​មាន​កូន​ប្រុស​សែ‌សិប​នាក់ និង​ចៅ​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​ចិត‌សិប​ក្បាល​ជា​ជំនិះ។ លោក​អាប់​ដូន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ


ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីប‌សាន ជា​អ្នក​ស្រុក​បេថ្លេ‌ហិម បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម