Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 យែបថា​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​អស់​ប្រាំមួយ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោកនៅ​ស្រុក​កាឡាត ក្នុង​ក្រុង​របស់លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​យែបថា​បាន​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​៦​ឆ្នាំ រួច​លោក​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​១​របស់​ស្រុក​កាឡាត។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​គាត់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:7
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​កាឡាដ​ទាំង​មូល។


នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។


ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីប‌សាន ជា​អ្នក​ស្រុក​បេថ្លេ‌ហិម បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម