ពួកចៅហ្វាយ 1:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 កុលសម្ព័ន្ធយូដាក៏វាយយកបានក្រុងកាសា ក្រុងអាសកាឡូន និងក្រុងអេក្រូន ព្រមទាំងទឹកដីដែលនៅជុំវិញក្រុងទាំងនោះផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងទឹកដីដែលនៅជុំវិញ និងអាសកាឡូន ព្រមទាំងទឹកដីដែលនៅជុំវិញ និងអេក្រុន ព្រមទាំងទឹកដីដែលនៅជុំវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក នឹងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនឹងអេក្រុន ព្រមទាំងដែនស្រុកដែរ សូមមើលជំពូកអាល់គីតាប18 កុលសម្ព័ន្ធយូដាក៏វាយយកបានក្រុងកាសា ក្រុងអាសកាឡូន និងក្រុងអេក្រូន ព្រមទាំងទឹកដីដែលនៅជុំវិញក្រុងទាំងនោះផង។ សូមមើលជំពូក |
ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះ មាននគរប្រាំរបស់ជនជាតិភីលីស្ទីន ដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។
ដូច្នេះ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានមកសណ្ឋិតលើលោក ធ្វើឲ្យលោកមានកម្លាំងខ្លាំងក្លា។ លោកចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក លោកក៏វិលត្រឡប់ទៅផ្ទះឪពុករបស់លោកវិញ។