Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

សូមមើលជំពូក ចម្លង




នេហេមា 9:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះ‌បាទ​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល ។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយ‌បង្គំ។


ព្រះ‌បាទ​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ទ្រង់​ក៏​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។


នៅ​ថ្ងៃ​ទី​ម្ភៃ​បី​នៃ​ខែ​ទី​ប្រាំ‌ពីរ ព្រះ‌រាជា​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ​ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


នៅ​ក្បែរ​ព្រែក​អាហា‌វ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។


លោក​បូជា‌ចារ្យ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជា‌ជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ។


«សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។


នៅ​តាម​អាណា‌ខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជ‌ក្រឹត្យ​ហើយ ជន‌ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។


ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។


នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​យំ​សោក​សង្រេង កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ


«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។


នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។


លោក​យ៉ូស្វេ និង​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ឱន​មុខ​ដល់​ដី រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។


យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​រូប​ស្លៀក​បាវ​ ទៅ​ថ្លែង​ព្រះ‌បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។


ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេត‌អែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព*​ចំពោះ​ព្រះ‌អម្ចាស់។


នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​បាន​រត់​ពី​សមរ‌ភូមិ​ទៅ​ដល់​ស៊ីឡូ ខោ‌អាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។


ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល នៅ​មីស‌ប៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម