នេហេមា 8:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់បារាំ រួចស្នាក់នៅក្នុងបារាំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ក្រុមជំនុំទាំងមូល គឺអស់អ្នកដែលបានវិលត្រឡប់ពីសណ្ឋានជាឈ្លើយ បានធ្វើបារាំគ្រប់ៗគ្នា ហើយគេស្នាក់នៅក្នុងបារាំទាំងនោះ ដ្បិតតាំងពីគ្រាលោកយ៉ូស្វេ ជាកូនរបស់លោកនុន រហូតដល់ថ្ងៃនោះ ប្រជាជនអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ។ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ពួកជំនុំទាំងអស់ដែលបានវិលពីសណ្ឋានជាឈ្លើយមកវិញ ក៏ធ្វើបារាំគ្រប់ៗគ្នា ហើយគេអាស្រ័យនៅក្នុងបារាំទាំងនោះ ដ្បិតចាប់តាំងពីគ្រាយ៉ូស្វេ ជាកូននុន ដរាបដល់វេលានោះ ពួកកូនចៅអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង សូមមើលជំពូកអាល់គីតាប17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់ជំរំ រួចស្នាក់នៅក្នុងជំរំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ សូមមើលជំពូក |
តាំងពីជំនាន់ព្យាការីសាំយូអែល គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះនៅស្រុកអ៊ីស្រាអែលទេ ហើយក៏ពុំមានស្ដេចស្រុកអ៊ីស្រាអែលអង្គណា ប្រារព្ធបុណ្យចម្លងដូចព្រះបាទយ៉ូសៀស ក្រុមបូជាចារ្យ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹម នៅពេលនោះដែរ។
នៅថ្ងៃនោះ ពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្ដេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្ដេចឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុក ជាបូជាចារ្យ។