Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ខ្លះ​ពោល​ថា៖ «នៅ​ពេល​អត់​ឃ្លាន យើង​ខ្ញុំ​បញ្ចាំ​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ និង​ផ្ទះ​សំបែង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ និង​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ​អស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ខ្លះ​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចំការ នឹង​ផ្ទះ‌សំបែង​របស់​យើង​ខ្ញុំ​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​បាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ខ្លះ​ពោល​ថា៖ «នៅ​ពេល​អត់​ឃ្លាន យើង​ខ្ញុំ​បញ្ចាំ​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ និង​ផ្ទះ​សំបែង»។

សូមមើលជំពូក ចម្លង




នេហេមា 5:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រគល់​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ ចម្ការ​អូលីវ និង​ផ្ទះ​របស់​គេ​ឲ្យ​គេ​វិញ​នៅ​ថ្ងៃ​នេះ​ទៅ ហើយ​ក៏​កុំ​ទារ​ប្រាក់ ស្រូវ ស្រា និង​ប្រេង ដែល​អស់​លោក​ចាត់​ទុក​ជា​ការ​នោះ​ដែរ»។


អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ យើង​ខ្ញុំ​ចង់​បាន​ស្រូវ​មក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត»។


អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្ដេច។


ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បងប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បងប្អូន​ដែល​ក្រ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម