Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ យើង​ខ្ញុំ​ចង់​បាន​ស្រូវ​មក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​មាន​អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ មាន​គ្នា​ជា​ច្រើន សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​ខ្លះ​និយាយ​ថា ពួក​យើង​ខ្ញុំ នឹង​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ មាន​គ្នា​ច្រើន សូម​ឲ្យ​យើង​បាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ យើង​ខ្ញុំ​ចង់​បាន​ស្រូវ​មក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត»។

សូមមើលជំពូក ចម្លង




នេហេមា 5:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។


លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។


លោក​យូដា​ជម្រាប​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។


មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ម្ចាស់​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​លោក​ម្ចាស់​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី‌ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន ហើយ​ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ដែរ។ សូម​លោក​ម្ចាស់​ផ្ដល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្ដី​ស្លាប់ កុំ​ឲ្យ​ដី‌ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។


មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។


អ្នក​ខ្លះ​ពោល​ថា៖ «នៅ​ពេល​អត់​ឃ្លាន យើង​ខ្ញុំ​បញ្ចាំ​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ និង​ផ្ទះ​សំបែង»។


អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន តែ​ច្រូត​បាន​ផល​តិច អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់ អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ លើក​តម្កើង​សិរី‌រុងរឿង​នាម​របស់​យើង​ទេ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា មែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​របស់​យើង​ទេ។


«ប្រសិន​បើ​បងប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាម‌ទារ​ឲ្យ​គេ​បង់​ការ​ប្រាក់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម