Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ខ្ញុំ​បាន​ជម្រះ​ពួក​គេ​ឲ្យ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ច្បាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី អនុវត្ត ស្រប​តាម​មុខងារ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដូច្នេះ ខ្ញុំ​បាន​ញែក​សម្អាត​ពួក​គេពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ និង​ពួក​លេវី​ត្រូវ​បំពេញ​ឡើង​វិញ តាម​កិច្ច​ការ​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គឺ​យ៉ាង​ដូច្នេះ​ដែល​ខ្ញុំ​បាន​ញែក​សំអាត​គេ ពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ នឹង​ពួក​លេវី​ត្រូវ​រក្សា​ទុក​ឡើង​វិញ គ្រប់​គ្នា​តាម​ដំណែង​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ខ្ញុំ​បាន​ជម្រះ​ពួក​គេ​ឲ្យ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ហ៊ូកុំ​ឲ្យ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី អនុវត្ត ស្រប​តាម​មុខ‌ងារ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




នេហេមា 13:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​យើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ព្រះអង្គ​ឡើយ។ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ។


យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ ឲ្យ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។


ពួក​បូជា‌ចារ្យ និង​ពួក​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ជម្រះ​ប្រជា‌ជន ជម្រះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​ឲ្យ​បាន​បរិសុទ្ធ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម