Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 12:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ពេល​មក​ដល់​មាត់​ទ្វារ​ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ព្រះ‌បាទ​ដាវីឌ តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ពេល​មក​ដល់​ទ្វារ​ក្បាល​ទឹក ដែល​ស្ថិត​នៅ​ពីមុខ​គេ គេ​ឡើង​តាម​ជណ្តើរ​ក្រុង​ព្រះ‌បាទ​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ពី​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 គេ​ក៏​ដង្ហែ​គ្នា​តាម​ទ្វារ​ក្បាល​ទឹក​ដំរង់​ទៅ​ខាង​មុខ ឡើង​ជណ្តើរ​នៃ​ទី​ក្រុង​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ត្រង់​ពី​លើ​ព្រះ‌រាជ‌ដំណាក់​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ពេល​មក​ដល់​មាត់​ទ្វារ​ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ស្តេច​ទត តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ស្តេច​ទត រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។

សូមមើលជំពូក ចម្លង




នេហេមា 12:37
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ហ្លួង ប៉ុន្តែ គ្មាន​ច្រក​អាច​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។


ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។


លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តាម។


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​ចេញ​ទៅ​កាច់​មែក​ឈើ​យក​មក​សង់​បារាំ នៅ​តាម​សំយាប​ផ្ទះ និង​ទីធ្លា​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ព្រម​ទាំង​សង់​បារាំ នៅ​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ព្រលាន​ទ្វារ​គង្គា និង​ព្រលាន​ទ្វារ​អេប្រា‌អិម។


តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គម្ពីរ‌វិន័យ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​លោក​អាន​ក្រឹត្យ‌វិន័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម